ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    រំភើបណាស់! លោក Mark Prin លុតជង្គង់សុំកញ្ញា Kimberley រៀបការព្រមជាមួយចិញ្ចៀនពេជ្រយ៉ាងធំ

    BY autoadmin April 21, 2022
    រំភើបណាស់! លោក Mark Prin លុតជង្គង់សុំកញ្ញា Kimberley រៀបការព្រមជាមួយចិញ្ចៀនពេជ្រយ៉ាងធំ

    ថៃ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤:២៨នាទី តាមប្រភពព័ត៌មានបានអោយដឹងថា នៅក្នុងសង្គមអ្នកលេង Instagram  នាំគ្នាចូលរួមអបអរ អំពីដំណឹងល្អ ចំពោះ តារាសម្តែងថៃ កញ្ញា Kimberley បានផុសបង្ហាញចិញ្ចៀនពេជ្រគ្រាប់ធំព្រមសរសេរពាក្យពេចន៍ថា «I said yes to my best friend and the love of my live @mark_prin»។

    ក្រោយតារាប្រុសថៃល្បីឈ្មោះ Mark Prin «បានសុំរៀបការ» នាំអោយទាំងតារាសម្តែង សិល្បៈករ សិល្បៈការនី ក៏ដូចជាហ្វេនៗរបស់តារាទាំងពីររូបនេះ ចូលមកចូលរួមត្រេកអរជាមួយអ្នកទាំងពីរភ្លាមៗ។ ដោយការ Surprise សុំរៀបអាពាហ៍ពិពាហ៍នេះបានកើតឡើង កាលពីថ្ងៃទី១៧ ខែមេសា កន្លងមក ឯសណ្ឋាគារ Burgenstock Resort Hotel ទីក្រុង Lucerne ប្រទេស Switzerland ដែលជាសណ្ឋាគារកញ្ញា Kimberley ចូលចិត្តខ្លាំង ដោយសារតែជាសណ្ឋាគារ ដែលតារាសម្តែង Audrey Hepburn (ជាតារាសម្តែងដែលកញ្ញា Kimberley ចូលចិត្តខ្លាំង) បានប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅទីនោះផងដែរ៕

    អត្ថបទ៖ Bee

    ប្រភព៖ khaosod

    Share This Post: