កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីផ្លោះរបងផ្ទះចូលយកទ្រព្យសម្បត្តិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៣៖០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្លោះរបងផ្ទះចូលយកទ្រព្យសម្បត្តិ ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះសំណាក់យីហោ មីនីសឡា ផ្លូវលេខ ៣៧១សឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ឡេង ស្រែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវ លំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេការផ្ទះសំណាក់ មីនីសឡា។
ជនសង្ស័យឈ្មោះ អ៊ូច កក្កដា ហៅដា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ក្បាលម៉ាស៊ីនត្រជាក់ម៉ាក ប៉ាណាសូនិច ចំនួន០៦គ្រឿង, កង្ហារចាប់ជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន០១គ្រឿង, ឆ្នាំងដាំបាយអគ្គិសនី ចំនួន០១គ្រឿង, ធុង CPU ម៉ាក TPC ចំនួន០១គ្រឿង, កាមេរ៉ាសុវត្ថិភាព ចំនួន០១, ជើងឆ្នាំងទឹកក្តៅអគ្គិសនី ០៥ (របស់ជនរងគ្រោះ) និងដង្កាប់ដែកចំនួន ០២នាក់, ទុល្វីសដងជ័រចំនួន០១, កាំបិទបុ័ងតោចំនួន ០១ (របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
