ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះកាត់ដេរខោអាវមួយកន្លែង នៅសង្កាត់បឹងកេងកងទី១ ខណ្ឌដូនពេញ

    BY Khmernote Media April 23, 2022
    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះកាត់ដេរខោអាវមួយកន្លែង នៅសង្កាត់បឹងកេងកងទី១ ខណ្ឌដូនពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ១០៖៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះកាត់ដេរខោអាវ ផ្លូវ៦៣ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សាត សុខារ័ត្ន ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ កាត់ដេរ។

    + មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
    + ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសី ទំហំ ៣,៥ម៉ែត្រ x ១៨ម៉ែត្រ ។
    + ខូចខាតសម្ភារៈ៖ ឆេះសម្ភារៈប្រើប្រាស់អស់មួយចំនួន និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
    – បាត់បង់ជីវិតមនុស្ស៖ គ្មាន ។
    – របួសមនុស្ស៖ គ្មាន ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ ១៧ រថយន្ត ស្មើរនឹង ៦៨ម៉ែត្រគូប។ ពន្លត់ចប់នៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃខែឆ្នាំដដែល ៕

    ប្រភព​៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: