លោកបណ្ឌិត សុខ ទូច រិះគន់ការលេងកាំភ្លើងបាញ់ទឹកនៅទឹកដីសៀមរាប-អង្គរ កាលពីអំឡុងថ្ងៃចូលឆ្នាំថ្មីកន្លងទៅ (មានវីដេអូ)
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច អំពីរឿងខ្លះអភិរក្សពេក ម៉េចចូលឆ្នាំខ្មែរទាំងតារានិងពលរដ្ឋខ្លះទៅប្រើកាំភ្លើងជ័រថៃបាញ់ទឹកនៅសៀមរាប ម៉េចមិនប្រើក្អមខ្មែរ កាលពីអំឡុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ៗថា «កាលពី១ពាន់ឆ្នាំមុន ក្អមអត់រូប មកដល់២០២២ នៅតែអត់រូបដដែលបើអភិរក្សអញ្ចឹងហេតុអីចូលឆ្នាំនាំគ្នាយកកាំភ្លើងជ័រយកពីថៃ បាញ់ម៉េចមិនយកក្អមរបស់ខ្មែរដែលបានធ្វើ ហើយនារីខ្មែរពិសេសអ្នកល្បីៗ និងតារា តែម្តងសុទ្ធតែឯងមោទកភាពជាតិខ្មែរ ប៉ុន្តែ បង្ហាញរបស់គេ តើរបស់ខ្មែរពេលណាដែលគេស្គាល់? អ្នកណាគេស្គាល់ក្អមខ្មែរ អ្នកណាគេស្គាល់ត្រឡោកដូងខ្មែរ? វាអត់ និយាយអត់មើលសេចក្តីសាច់រឿងទេ ជេរខ្ញុំពេញ Facebook ខ្ញុំចង់ឱ្យខ្មែរនារីដែលស្អាតកន្លៀតក្អម ចាក់ទឹកចេញពីក្អមអបដោយផ្កាម្លិះស្រោចក្បាលទៅមានភាពក្រអូបបង្ហាញពីវប្បធម៌របស់ជាតិយើង…! វាមានកន្លែងបាញ់ អង្គរវត្តមិនអាចបាញ់បានទេព្រោះកន្លែងវប្បធម៌ តើស្ថាប័នពាក់ព័ន្ធទៅណាអស់, រឿងអ្នកទៅលេញបាញ់កាំភ្លើងទឹកកន្លែងណាក៏បានដែលប៉ុន្តែ សៀមកុំលេងបែបហ្នឹង ព្រោះជាកន្លែងមជ្ឈមណ្ឌលវប្បធម៌»។
លោកបណ្ឌិត សុខ ទូច សូមមេត្តាជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ជាពិសេសសម្បត្តិវប្បធម៌ដែលមាននៅក្នុងតំបន់អង្គរឱ្យបរទេសបានស្គាល់កាន់តែច្បាស់ ដើម្បីចូលរលើកស្ទួយកិត្យានុភាពរបស់ជាតិខ្មែរ ដល់ជនបរទេស។ មានវីដេអូខាងក្រោម៖