ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ឆកទៀតហើយ! ហើយនេះគឺជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន LG ដែលមានក្បាលបែបនេះ…

    BY Khmernote Media March 1, 2018
    ឆកទៀតហើយ! ហើយនេះគឺជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន LG ដែលមានក្បាលបែបនេះ…

    យោងតាមពាក្យចចាមអារាមដែលលើកឡើងមួយរយៈមុនបានបង្ហាញថា ជំនាន់ក្រោយនៃកំពូលស្មាតហ្វូនត្រកូល G របស់ក្រុមហ៊ុន LG អាចនឹងមិនមែនមានឈ្មោះថា G7 ទេ ហើយការលើកឡើងនេះ ពិតជាធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ ប៉ុន្ដែ សម្រាប់ពេលនេះយើងទទួលបានវីដេអូថ្មីមួយពីគេហទំព័រ Ynet ដែលមានបង្ហាញយ៉ាងច្បាស់ពីម៉ូដែល G7 ជាមួយនឹងឈ្មោះកូដថា Neo។ ទោះជាយ៉ាងណា យើងនៅមិនទាន់ប្រាកដនៅឡើយទេថា ស្មាតហ្វូនក្នុងវីដេអូនេះនឹងត្រូវបានចេញលក់ក្នុងពេលឆាប់ៗនេះ រឺយ៉ាងណា។

    យោងតាមគេហទំព័រ Ynet បានបញ្ជាក់ថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន LG នេះគឺមានក្បាលឆក (ដូចគ្នាទៅនឹង iPhone X) ជាមួយនឹងទំហំអេក្រង់ 6អ៊ីញ ប្រភេទ OLED ក្នុងសមាមាត្រ 19.5:9។ សម្រាប់កាមេរ៉ាមុខគឺមានទំហំ 8-megapixel និង 16-megapixel ទាំង 2គ្រាប់សម្រាប់កាមេរ៉ាក្រោយ។ ចំពោះបន្ទះស្កេនស្នាមក្រយ៉ៅដៃគឺត្រូវបានបំពាក់នៅខ្នងខាងក្រោយ។ ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីបប្រភេទ Qualcomm’s Snapdragon 845 មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB ឯថាមពលថ្មវិញគឺមានទំហំ 3,000mAh។ ចុចទីនេះសម្រាប់វីដេអូ

    Fu

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay