ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រនានា អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    BY Khmernote Media April 25, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រនានា អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

    ដោយអនុវត្តតាមសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសធានាភាពស៊ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ សហការជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ដើម្បីបន្តចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសជំរុញ​ឬដូសទី៣ និងដូសទី៤ ជូនដល់បងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះ ក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនឹងទទួលបន្ទុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌចំនួន ៩រួមមាន៖ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ទៅតាមទីតាំងដែលបានកំណត់ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសាមីទាំង៩ខាងលើ។

    ទន្ទឹមនេះ បងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចបន្តអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាមួយ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជាធានី នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលរស់់នៅជិតលំនៅដ្ឋានរបស់ខ្លួននិងកន្លែងបម្រើការងារ ក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤ផងដែរ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: