ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅទីសាធារណៈ នៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ

    BY Khmernote Media April 26, 2022
    សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅទីសាធារណៈ នៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ

    នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសធ្វើការលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។ ដូច្នេះមានន័យថា ចាប់ពីម៉ោងដែលបងប្អូនទទួលបានសារសំលេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាសនៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត។ អត្ថន័យនៃកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬនៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់។ ប៉ុន្តែក្នុងករណីដែលមានការលំហ ដូចជាការនៅក្នុងអាគារដដែល ប៉ុន្តែមានលំហនៅខាងក្រៅ គឺអាចដោះម៉ាសចេញបាន។

    ហើយកាន់តែច្បាស់ទៅទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្តផ្សេងៗ ដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តខ្លួនឯងថា អាចពាក់ម៉ាស ឬមិនពាក់ម៉ាស។ រាជរដ្ឋាភិបាលនៅតែបន្តលើកទិកចិត្តឲ្យពាក់ម៉ាស ប៉ុន្តែមិនមែនជាកាតព្វកិច្ចឲ្យនោះ គឺនៅកន្លែងដែលមានមនុស្សកកកុញប្រមូលផ្តុំ និងទីកន្លែងដែលមានការសង្ស័យដែលអាចមានកូវីដនៅទីនោះ៕

    Share This Post: