ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ៖ យើងកំពុងពិនិត្យអំពីលទ្ធភាពការចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើង

    BY Khmernote Media April 26, 2022
    សម្តេចតេជោ៖ យើងកំពុងពិនិត្យអំពីលទ្ធភាពការចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើង

    នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសធ្វើការលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

    សម្តេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ សូមមកទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់ទុកថាជាដូសអប្បបរមាកំរិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលអ្នកបានចាក់២ដូសរួចមក គឺត្រូវបន្តចាក់ដូសទី៣។ ហើយសម្តេចតេជោ ក៏មានប្រសាសន៍ទៀតថា “យើងកំពុងតែពិនិត្យអំពីលទ្ធភាពនៃការចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើងជាបន្តទៀត ដែលយើងមិនមានការលំបាកណាមួយសម្រាប់ខ្វះខាតវ៉ាក់សាំងចាក់សម្រាប់បងប្អូននោះទេ”៕

    Share This Post: