ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែ០២នាក់ប៉ុណ្ណោះ

    BY Khmernote Media April 26, 2022
    សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែ០២នាក់ប៉ុណ្ណោះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ បើតាមលទ្ធផលរបស់ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែចំនួន០២នាក់ ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មួយមិនធ្លាប់មាន។

    ក្នុងសារសំឡេងពិសេសចេញនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែ ០២ នាក់ ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ ជិតមួយឆ្នាំសម្រាប់រាជធានីភ្នំពេញមិនមានអ្នកឆ្លងទេនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ សម្តេចតេជោបានលើកឡើងថា ចំពោះការដែលធ្វើឱ្យកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ថយ មក០២នាក់នេះ គឺជាការត្រេកអរយ៉ាងខ្លាំងដែលមានការចួលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចជា ពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាផ្នែក ពាក់ព័ន្ធនានា ដែលចូលរួម។

    សម្តេចតេជោថ្លែងបញ្ជាក់ថា “ខ្ញុំព្រះករុណាខ្ញុំ សូមរួមចំណែកជាប្រជាពលរដ្ឋ ដែល បានរំដោះខ្លួនចេញពីការកាតព្វកិច្ចពាក់ម៉ាស និងសូមអំពាវនាវឱ្យមានការទុកម៉ាសជាប់ខ្លួនដើម្បីពាក់នៅកន្លែងដែលបានកំណត់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ពាក់ព័ន្ធនឹងរៀបចំវិធានការបញ្ជាក់ជូននៅពេលក្រោយ”។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការមិនពាក់ម៉ាសគឺជាចំណុចដែលជាការចង់បានរបស់ប្រជាពលរដ្ឋ ហើយក៏ជាការចង់បានរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការសន្សំសំចៃ និងបង្វែរថវិកាទៅចំណាយផ្នែកផ្សេងទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: