ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ ចេញសារាចរលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍

    BY Khmernote Media April 27, 2022
    ក្រសួងទេសចរណ៍ ចេញសារាចរលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២​បានឲ្យដឹងថា ដោយអនុវត្តតាមសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំលេខ០០៥ សរណន ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្តីពី “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅតាមអាជីវកម្មសេវាកម្មទេសចរណ៍។

    រាជរដ្ឋាភិបាលបានសម្រេចឲ្យលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅទូទាំងប្រទេស ចំពោះទៅកន្លែងសាធារណៈនិងទីកន្លែងចំហរនានា ក្រៅអំពីកន្លែងបិទជិត។ ដូចនេះ នៅគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬ​មិនពាក់ម៉ាស់ នៅក្នុងបរិវេណទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា។

    ដោយឡែកនៅក្នុងបរិវេណកន្លែងបិទជិតដូចជា៖ បន្ទប់ប្រជុំបិទជិតមានម៉ាស៊ីត្រជាក់ បន្ទប់ខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទាប់ម៉ាស្សា និងទីកន្លែងផ្ដល់សេវាកម្មទេសចរណ៍ផ្សេងទៀតដែលស្ថិតក្នុងទម្រង់ជាបន្ទប់បិទជិតត្រូវបន្តអនុវត្ត “កាតព្វកិច្ចពាក់ម៉ាស់” ៕

    ខាងក្រោមនេះ ជាសារាចរណែនាំស្តីពី “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅតាមអាជីវកម្មសេវាកម្មទេសចរណ៍៖

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: