បច្ចេកវិទ្យា

តើកូនៗបានត្រៀមពាក្យស្រលាញ់ និងពាក្យអរគុណនិយាយទៅកាន់អ្នកម្តាយហើយឬនៅ?

BY
Liny Chan
April 27, 2022

ទិវាអ្នកម្តាយខិតជិតដល់ហើយ! តើអ្នកទាំងអស់គ្នាបានត្រៀមពាក្យពេចន៍ដើម្បីនិយាយទៅកាន់អ្នកម៉ាក់ឬនៅ? អត់ពិបាកទេមែនអត់ដោយគ្រាន់តែនិយាយពាក្យថា «ម៉ាក់! កូនស្រលាញ់ម៉ាក់ជាងគេលើលោកនេះ» ក្នុងនោះជឿថាមានកូនៗជាច្រើនគ្មានភាពក្លាហានក្នុងការនិយាយពាក្យស្រលាញ់និងអរគុណទៅកាន់ម៉ាក់ ប៉ុន្តែមិនមែនមានន័យថាកូនមិនស្រលាញ់ម៉ាក់នោះទេ គ្រាន់តែកូនមានអារម្មណ៍ថាអៀន និងមិនហ៊ាននិយាយដោយផ្ទាល់។

កូនៗទាំងអស់គ្នាដឹងទេ? អ្នកម៉ាក់ គឺជានារីដ៏អស្ចារ្យ អង់អាចក្លាហានបំផុតសម្រាប់កូនៗ ម៉ាក់ហ៊ានជំនះនូវរាល់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ ម៉ាក់អាចធ្វើអ្វីៗបានគ្រប់សព្វយ៉ាងដោយមិនខ្លាចនឿយហត់ និងគ្មានពាក្យថាចុះចាញ់ ប៉ុន្តែមានដឹងទេ កាលពីគាត់នៅជាក្មេងស្រី ជាយុវវ័យ មុនពេលមានគ្រួសារ និងមុនពេលពពោះ អ្នកម៉ាក់គ្រប់រូបតែងតែមានក្តីស្រមៃ មានក្តីប្រាថ្នា ចង់ឲ្យក្តីសុបិន្តអ្វីមួយក្លាយជាការពិត គាត់ចង់បានជីវិតមួយដ៏ស្រស់បំព្រង ជីវិតរស់នៅឯករាជ្យ និងមានការងារល្អជាដើម ប៉ុន្តែនៅពេលដែលគាត់ក្លាយជាម្តាយ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ហើយគាត់បានលះបង់គ្រប់យ៉ាងសូម្បីតែរូបសម្រស់ ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារគឺដើម្បីតែកូនៗមួយគត់ ដែលការលះបង់នេះពិតជាធំធេញខ្លាំងណាស់ អាចនិយាយបានថាការលះបង់បែបនេះគឺមានសម្រាប់តែម្តាយចំពោះកូនតែប៉ុណ្ណោះ។

យ៉ាងណាមិញឃើញថា ជារៀងរាល់ឆ្នាំ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាបុណ្យដ៏ធំមួយទូទាំងសកលលោក ដែលគេប្រារព្ធឡើងដើម្បីរំឭកពីគុណដ៏ធំធេង និងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ចំពោះអ្នកម្តាយគ្រប់រូប។ ក្នុងនោះយើងឃើញថាក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះកូនៗប្រារព្ធឡើងជាការដឹងគុណចំពោះអ្នកម្តាយ គឺបានចំណាយពេលវេលាជាមួយអ្នកម្តាយ ជូនកាដូដល់អ្នកម្តាយជាដើម។ ចំណែកឯកូនៗផ្សេងទៀតក៏បានបង្ហោះរូបភាពអមសារបង្ហាញក្តីស្រលាញ់ និងជូនពរតាមរយៈហ្វ៊េសប៊ុក។

ដូចនេះ អ្វីដែលកត់សម្គាល់ខណៈ «ទិវាអ្នកម្តាយ» ជិតខិតចូលមកដល់ ស្រាប់តែប៉ុន្មានថ្ងៃនេះឃើញតារាៗជាច្រើននាំគ្នាសម្រុកបង្ហោះរូបភាពស្អាតៗជាមួយអ្នកម្តាយ អមទាំងសំណេររៀបរាប់ពីអារម្មណ៍រៀងៗខ្លួនទៅកាន់អ្នកម្តាយ ដោយសារតែពេលខ្លះកូនៗគឺមិនមានភាពក្លាហាននិយាយពាក្យស្រលាញ់ទៅកាន់អ្នកម្តាយ ហើយកូនៗខ្លះទៀតកំពុងរស់នៅឆ្ងាយពីអ្នកម្តាយទើបមានតែបង្ហោះសារជូនពរ និងសរសេរសំណេររៀបរាប់អារម្មណ៍ទៅកាន់អ្នកម្តាយតាមរយៈហ្វ៊េសប៊ុក ដោយភ្ជាប់ជាមួយ #multiFacetedMom #HappyMom’sDaywithReno7 ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា OPPO Reno Series ជាត្រកូលស្មាតហ្វូនល្បីខាងថតរូបរហូតក្លាយជា «អ្នកជំនាញ Portrait» ហើយពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តន៍នៃសមត្ថភាពថតរូបបែប Portrait លើស្មាតហ្វូនកាន់តែខ្លាំង កាន់តែទំនើប ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មីជំនាន់ថ្មីចុងក្រោយបង្អស់ OPPPO Reno7 Series បាននាំមកនូវភាពលេចធ្លោអស្ចារ្យប្រកបដោយភាពជឿជាក់។

តោះ! រីករាយទិវាអ្នកម្តាយ លោកអ្នកក៏អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ដោយគ្រាន់តែបង្ហោះរូបម៉ាក់ និងសរសេរ «ម៉ាក់ខ្ញុំ….ជាងគេ» និងគោរពតាមលក្ខខណ្ឌងាយៗ ៖
1. ចុច Like / Follow ផេគ OPPO / Share ផុសមួយនេះ
2. បង្ហោះរូបម៉ាក់ជាមួយ Caption « ម៉ាក់ខ្ញុំ…ជាងគេ» លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖ ម៉ាក់ខ្ញុំស្អាតជាងគេ/ ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom #HappyMotherDayWithReno7 និង tag ទៅកាន់ម៉ាក់ ហើយ Screenshot យកមក Comment ខាងក្រោម
3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random) ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន 2 រង្វាន់។
តោះៗៗ…ចាប់ផ្តើមលេងពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2022។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុករបស់ OPPO៕

Share This Post: