ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យ ដែលតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២នេះ

    BY Khmernote Media April 27, 2022
    រាជរដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យ ដែលតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២នេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបន្តការលើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យដែលមានតម្លៃស្មើ ឬទាបជាង ៧០ ០០០(ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ដើម្បីសម្រាបបន្ទុកអ្នកជាប់ពន្ធ និងវិស័យអចលនទ្រព្យ ដល់ដំណាច់ឆ្នាំ២០២២។

    ដោយអនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្នែកតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ តាមលក្ខខណ្ឌនានាកំណត់ក្នុងសសេចក្ដីណែនាំអនុវត្ត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចក្រោម៖

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

    Share This Post: