ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មួយៗសិស្សានុសិស្ស នឹងលែងប្រលាក់ដីក្រហមទៀតហើយ ផ្លូវបេតុងថ្មីមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី

    BY Khmernote Media April 28, 2022
    ក្មួយៗសិស្សានុសិស្ស នឹងលែងប្រលាក់ដីក្រហមទៀតហើយ ផ្លូវបេតុងថ្មីមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ អភិបាល​ស្រុកបន្ទាយស្រី ​លោកឃឹម ហ្វីណង់​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អាវសរបស់ក្មួយៗសិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យឃុនរាមនឹងលែងប្រលាក់ទៅដោយដីក្រហមទៀតហើយ! ផ្លូវបេតុងថ្មីមួយខ្សែប្រវែង៥៧៥ម៉ែត្រ ត្រូវបានដាក់ឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សមកពីភូមិកំព្រហ្ម និងភូមិឈូកសនៃឃុំឃុនរាម ប្រើប្រាស់ជាផ្លូវការ។

    នេះជាលើកទីមួយហើយ ដែលឃុំឃុនរាមទទួលបានផ្លូវបេតុងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយហេតុតែឃុំនេះមានទីតាំងភូមិសាស្ត្រដាច់ស្រយាល លាតសន្ធឹងធំល្វឹងល្វើយពេក ហើយប្រជាពលរដ្ឋភាគច្រើនរស់នៅដាច់ៗពីគ្នាមិនសូវប្រមូលផ្តុំ ដែលជាហេតុធ្វើឱ្យលទ្ធភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងពេលកន្លងមកបានត្រឹមតែជាផ្លូវក្រាលគ្រួសក្រហមតែប៉ុណ្ណោះ។ ពិតមែនតែខ្លីបន្តិច តែផ្លូវបេតុងមួយខ្សែថ្មីនេះបានតភ្ជាប់ភូមិចំនួន២ទៅកាន់ថ្នល់ជាតិដែលមានស្រាប់ ជាពិសេសផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់សិស្សទាំង២៥៣នាក់នៃអនុវិទ្យាល័យឃុនរាម ដែលត្រូវធ្វើដំណើរទៅកាន់សាលារៀនដែលស្ថិតនៅលើផ្លូវនេះជាប្រចាំថ្ងៃ ៕

    Share This Post: