ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល សម្រេចផ្ដល់អាហារូបករណ៍ចំនួន ២កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង ផុតកំណត់ទទួលពាក្យថ្ងៃទី០៨ ខែកក្កដា

    BY Khmernote Media April 29, 2022
    រាជរដ្ឋាភិបាល សម្រេចផ្ដល់អាហារូបករណ៍ចំនួន ២កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង ផុតកំណត់ទទួលពាក្យថ្ងៃទី០៨ ខែកក្កដា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង (Master of Infectiology)។

    សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមជូនដំណឹងដល់និស្សិតកម្ពុជាទាំងពីរភេទឲ្យបានជ្រាបថា ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្រេចផ្ដល់អាហារូបករណ៍ ចំនួន ០២កន្លែង ជូននិស្សិតដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង(Master of Infectiology) ជំនាន់ទី៤ ក្នុងឆ្នាំសិក្សា២០២២-២០២៣។ និស្សិតដែលជាប់ក្នុងការជ្រើសរើសនឹងទទួលបានអាហារូបករណ៍បង់ថ្លៃសិក្សាជំនួសដោយរាជរដ្ឋាភិបាលកម្ពុជារយៈពេល ២ឆ្នាំ(ពីរឆ្នាំ)។

    ដើម្បីមានសុពលភាពក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ បេក្ខជនត្រូវដាក់ពាក្យអោយបានត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ តាមរយៈតំណនេះ៖ https://inception.universite-paris-saclay.fr/en/

    ប្រភព៖ University of Health Sciences

    Share This Post: