ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច បង្ក្រាបករណីទទួលផលចោរកម្ម២ទីតាំង ក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ២៦គ្រឿង

    BY Khmernote Media April 29, 2022
    សមត្ថកិច្ច បង្ក្រាបករណីទទួលផលចោរកម្ម២ទីតាំង ក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ២៦គ្រឿង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយទទួលបានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ផងនោះ លោកវរសននីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹក នាំបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការលើករណី ទទួលផលចោរកម្មលើទីតាំង០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង។

    មន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ គោលដៅទី០១ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយ បានធ្វើការនាំខ្លួនឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរទាក់ ទងនឹងករណីទទួល ផលចោរកម្ម។ គោលដៅទី០២ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ីខាង ជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

    ប្រភពដដែលបានឲ្យដឹងថា ៖ ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចម្រុះសរុបចំនួន ២៦ គ្រឿង ដោយនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងចំណោម នោះ មានម៉ូតូមួយចំនួនជាប់ទាក់ទិនក្នុងករណីល្មើសច្បាប់ ដែលត្រូវបានរកឃើញនៅចំណុចទីតាំងខាងលើ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលនឹងរៀបចំសំណុំ រឿងបញ្ជូនករណីខាងលើនេះទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

    សមត្ថកិច្ចនគរបាលក៍សូមជូនព័ត៌មានផងដែរក្នុងករណី ដែលមានជនរងគ្រោះស្គាល់ច្បាស់ថា ម៉ូតូរបស់ខ្លួនស្ថិតក្នុងចំណោមម៉ូតូដែលបានដកហូតមកនេះ ឬមានមូលហេតុផ្សេងៗទាក់ទងនឹងករណីខាងលើសូមធ្វើការទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយផ្ទាល់ឬទំនាក់ទំនងតា មរយៈលេខទូរស័ព្ទនាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន៖-092 935 544 ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: