ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋតាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ

    BY Khmernote Media April 30, 2022
    ក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋតាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកផ្សារអាចចាក់នៅទីនោះបាន។ លោក សេន ចាន់មេសា ជាក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំង ក្នុងផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកនៅទីតាំងចាក់វ៉ាក់សាំងកាន់តែច្រើន ដើម្បីផ្តល់ភាពងាយ ស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានវ៉ាក់សាំង និងបណ្តុះភាពសុំានៅក្នុងសហគមន៍កាន់តែមានភាពខ្លាំងក្លាជាងមុន។

    លោកបានបន្តថា ចំពោះការចាក់វ៉ាក់សាំងនេះ គឺមានគ្រប់ដូស តែម្តង តាំងពីដូសមូលដ្ឋានដល់ដូសជំរុញ ហើយចាក់ចាប់ពីក្មេងអាយុ៣ឆ្នាំ រហូត ដល់១៨ឆ្នាំឡើង ដូចនេះបើសិនជាប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ អាចមកចាក់នៅទីនេះបានព្រោះ មានភាពងាយស្រួល ដល់ពួកគាត់ ចាក់បានគ្រប់ៗគ្នានិងឆាប់រហ័ស។ លោកបានបន្តទៀតថា សម្រាប់ការចាក់វ៉ាក់សាំងនៅទីតាំងនេះ គឺធ្វើឡើងដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ហើយការចុះចាក់នេះដែរ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភាឆ្នាំ២០២២ ខាងមុខនេះ។

    ក្រុមគ្រូពេទ្យសម្ដេចពិជ័យទៀបាញ់យើងនេះ បានមកចាក់នៅខណ្ឌដូនពេញ រៀបចំគោលការណ៍ចាក់វ៉ាក់សាំងយើងមានបីមុខ មានវ៉ាក់សាំងស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងភីវ៉ាយស័រ ហើយចំពោះកូនក្មេងយើងចាក់ពីបីឆ្នាំឡើងទៅ យើងចាក់ស៊ីណូវ៉ាក់ចាប់ពី ១៨ឆ្នាំឡើងទៅ យើងចាក់ភីវ៉ាយស័រ យើងចាក់ពីដូសទី១ដល់ដូសទី៤ ប្រសិនបើជាករណីគាត់មកចាក់លើកទីមួយដូសទី១ យើងធ្វើកាតឱ្យគាត់ អ្នកដែលមកចាក់លើកទីមួយ យើងតម្រូវឱ្យគាត់បំពេញឯកសារ ដូចជាអត្តសញ្ញាណបណ្ណ ឱ្យគាត់កូពីឱ្យយើងឬ ក៏កុមារអាយុបីឆ្នាំគាត់ចាក់លើកទីមួយ ឱ្យគាត់កូពីសំបុត្រកំណើតហើយឱ្យមកខាងក្រុមគ្រូពេទ្យរបស់យើង។

    សូមបញ្ជាក់ផងដែរថា សម្រាប់កម្ពុជា ការវិវត្តន៍ថ្មីពាក់ព័ន្ធជាមួយនឹងបញ្ហាកូវីដ-១៩នេះ គឺមានលក្ខណៈល្អប្រសើរ ហើយប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ក៏បានប្រកាសលើកលែង កាតព្វកិច្ចពាក់ម៉ាស់នៅក្នុងទីតាំងសាធារណៈទូទាំងប្រទេសផងដែរ ហើយនេះមានន័យថា ចំពោះការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅតាមទីតាំងសាធារណៈ ដែលមានទីធ្លាបើកចំហគឺជាសិទ្ធិ បុគ្គល ពុំមានការផាកពិន័យឬមាន ទោសទណ្ឌអ្វីនោះទេ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: