ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដឹងទេថា ផ្លាកសញ្ញាដែលមានអក្សរ P នេះ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?

    BY Khmernote Media April 30, 2022
    ដឹងទេថា ផ្លាកសញ្ញាដែលមានអក្សរ P នេះ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លាកសញ្ញាបង្ហាញកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។ ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។

    ការសហការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។

    ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
    – App Store: https://roadcare.mpwt.gov.kh/ios
    – Play Store: https://roadcare.mpwt.gov.kh/android

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: