សិល្បៈ
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»
BY Khmernote Media
May 2, 2022
លោក ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ លោក ហេង ឡុង ជា «ឧកញ៉ា» ហើយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤៣ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ៕




