ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញមុខអនាគតចៅប្រសារនៅក្នុងបណ្តាញសង្គម Instagram ដោយភ្ជាប់សារខ្លីបែបនេះ

    BY Khmernote Media May 2, 2022
    សម្តេចតេជោ ហ៊ុន សែន បង្ហាញមុខអនាគតចៅប្រសារនៅក្នុងបណ្តាញសង្គម Instagram ដោយភ្ជាប់សារខ្លីបែបនេះ

    រាជធានីភ្នំពេញ៖ យោងតាមបណ្ដាញសង្គម Instagram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបង្ហាញអនាគតចៅប្រសារស្រី ដែលកំពុងតែនៅរៀនសូត្រជាមួយចៅប្រុសរបស់សម្តេច ហើយសម្តេចបានមានសរសេរបញ្ជាក់ឲ្យដឹងថា “អនាគតចៅប្រសារ។កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យ ចាំរៀបការឱយ”

    គួរបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។ ដោយសម្តេចតេជោ ហ៊ុន សែន មានឈ្មោះផ្លូវការថា «hunsencambodia» ហើយសម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ» ៕

    Share This Post: