ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ចប់នូវបេសកកម្មក្នុងការដាក់បំពង់មេនាំទឹកស្អាតនៅបុរីពិភពថ្មីឈូកវ៉ា២រួចរាល់ អាចបណ្ដាលឱ្យមានភាពល្អក់កករខ្លះរយៈពេលខ្លី

    BY Khmernote Media May 3, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ  បញ្ចប់នូវបេសកកម្មក្នុងការដាក់បំពង់មេនាំទឹកស្អាតនៅបុរីពិភពថ្មីឈូកវ៉ា២រួចរាល់ អាចបណ្ដាលឱ្យមានភាពល្អក់កករខ្លះរយៈពេលខ្លី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅបុរីពិភពថ្មីឈូកវ៉ា២។

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូន សាធារណជនដែលមានលំនៅដ្ឋានរស់នៅបុរីពិភពបុរីពិភពឈូកវ៉ា២ មេត្តាជ្រាបថា៖ បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ រ.ទ.ស.ភ បានបញ្ចប់នូវបេសកកម្មក្នុងការដាក់បំពង់មេនាំទឹកស្អាត និងបានកាត់ភ្ជាប់ទៅបំពង់ចែកចាយទឹកស្អាតក្នុងបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រុមការងារ បានបើកវ៉ានបញ្ចូលទៅជួយផ្គត់ផ្គង់តំបន់ខាងលើ។ ស្របពេលជាមួយការបើកបញ្ចូលទឹកនេះ នឹងបណ្ដាលឲ្យមានភាពល្អក់កកកើតឡើងនៅតាមផ្ទះរបស់អតិថិជនក្នុងបុរីពិភពថ្មីឈូកវ៉ា២។ អាស្រ័យហេតុនេះ សូមអថិតិជនមេត្តាបើកទឹកបង្ហូរចោលចន្លោះពី១០នាទី ទៅ១៥នាទី នោះទឹកនឹងត្រឡប់មកសភាពថ្លាធម្មតាឡើងវិញ។

    សេចក្ដីដូចបានជម្រាបជូនខាងលើ សាធារណជនដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: