រដ្ឋបាលខេត្តស្វាយរៀង ចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង។

កន្លងមកនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានអាជីវករមួយចំនួនបាមលួចនាំចូលដោយខុសច្បាប់នូវ សត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឲ្យបានត្រឹមត្រូវ និងមួយផ្នែកធ្វើឲ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។
ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់បញ្ហាកើតមានអសកម្មខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម៖
១.ស្នការនគរបាលខេត្ត វរនគរបាល/យោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនត្រូវផ្ដល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។
២.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធតាមបណ្ដាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជាប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍ និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពើជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង