ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង បញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង

BY
srey nuch
May 4, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង។

អភិបាលខេត្តបាត់ដំបង សូមជម្រាបជូនដំំណឹង ដល់ម្ចាស់ឃ្លាំងស្ដុកទំនិញទាំងអស់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង មេត្តាជ្រាបថា ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឲ្យបានយូរអង្វែង រដ្ឋបាលខេត្ត ស្នើឲ្យប្ដូរទីតាំងឃ្លាំងស្ដុកទំនិញដែលមាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុង​ឲ្យរួចរាល់យ៉ាងយូររយៈពេល ០១ឆ្នាំ​ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបង បណ្ដាលឲ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការមហាឃាត់ទៅលើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ។

ហេតុនេះ រដ្ឋបាលខេត្ត នឹងមានវិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ ចូលក្នុងក្រុងបាត់ដំបង។ ក្នុងរយៈពេលទុកឲ្យប្ដូរទីតាំងឃ្លាំងចេញទៅក្រៅក្រុងនេះ សូមម្ចាស់ឃ្លាំងស្ដុកទំនិញពុំទាន់បានប្ដូរទីតាំងផ្លូវវាងក្រុង ស្នើឲ្យមានការផ្ទេរទំនិញពីរងយន្តធុនធ្ងន់ មករថយន្តតូចៗ និងហាមឃាត់រថយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលមានទម្ងន់លើសពី ១៦តោន ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបង ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

Share This Post: