ល្បីថាមុខងារថតមហាយឺត (Super Slow-mo) របស់ Galaxy S9 គឺមិនធម្មតាឡើយ! ចង់ដឹងថាអស្ចារ្យប៉ុណ្ណា មកមើលវីដេអូទាំង 4នេះ (មានវីដេអូ)
- March 1, 2018
ក្រៅពីមខុងារផ្លាស់ប្ដូរកម្រឹត Aperture ដោយស្វ័យប្រវត្តិ កំពូលស្មាតហ្វូន Galaxy S9 និង S9+ ក៏បាននាំយកមកជាមួយនូវមុខងារថតវីដេអូមហាយឺត (Super Slow-mo) មកជាមួយផងដែរ។ ទាក់ទងទៅនឹងមុខងារ Super Slow-mo នេះគឺពិតជាមិនធម្មតាឡើយ ដោយវាអាចធ្វើបានក្នុងល្បឿន 960fps លឿនជាង iPhone X ដល់ទៅ 4ដងឯណោះ។

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ទាក់ទងទៅនឹងមុខងារ Super Slow-mo នេះ យើងសង្កេតឃើញមានវីដេអូរហូតដល់ទៅ 4ត្រូវបានបង្ហោះលើគេហទំព័រ YouTube។ តាមរយៈវីដេអូទាំងនេះ គឺពិតជាមិនធម្មតាឡើយ ពោលគឺយឺតខ្លាំងរហូតដល់យើងអាចសង្កេតឃើញចលនាច្បាស់ៗគ្រប់វិនាទីតែម្ដង។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
Fu
ប្រភព៖ sammobile
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






