ព័ត៌មានជាតិ
រដ្ឋបាលក្រុងប៉ោយប៉ែត បង្ហាញពីតម្លៃធ្វើប័ណ្ណព្រំដែនថ្មី, តម្លៃធ្វើសៀវភៅព្រំដែន និងតម្លៃបន្តធ្វើប័ណ្ណព្រំដែន និងស្នើពលរដ្ឋកុំអោយប្រើប្រាស់សេវារត់ការខាងក្រៅ
BY Khmernote Media
May 4, 2022
ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យបានជ្រាបថា រដ្ឋបាលខេត្ត តាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្ត មានបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងនោះមានការងារផ្ដល់សេវា នៃការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាសយដ្ឋានស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលសេវានោះរួមមាន៖

តម្លៃ និងសុពលភាព៖
– តម្លៃធ្វើប័ណ្ណព្រំដែនថ្មី ២០,០០០រៀល
– តម្លៃធ្វើសៀវភៅព្រំដែន ២០,០០០រៀល
– តម្លៃបន្តធ្វើប័ណ្ណព្រំដែន ១០,០០០រៀល។
សូមបងប្អូនកុំប្រើប្រាស់សេវារត់ការ សូមទៅផ្ទាល់ដែលមានទីតាំង៖
– ការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត
– អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ៕


ប្រភព៖ រដ្ឋបាលក្រុងប៉ោយប៉ែត