ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ ជូនដំណឹងស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ ដោយមិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ

    BY Khmernote Media May 4, 2022
    ក្រសួងការងារ ជូនដំណឹងស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ ដោយមិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវជ្ជាជីវៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្មួលចំលើថ្ងៃអាទិត្យ។

    ក្រសួងការងារ សូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឲ្យបានជ្រាបថា៖ ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។

    ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជក ត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

    ឧទាហរណ៍៖ កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០$ ក្នុងមួយខែ។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករនិយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន ២០០$ ក្នុងមួយខែដដែល។ ប្រសិនបើកម្មនិយោជិតនោះ ស័្មគ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់ដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះ ក្នុងអត្រាស្មើនឹង២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ដូច្នេះ កម្មករនិយោជិតនោះ ត្រូវទទួលបានប្រាក់ឈ្នួល ដូចតទៅ៖

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: