ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករ​ និង​ប្រជាពលរដ្ឋ​ចេញ​ចូល​​ក្នុង​ផ្សារ​រដ្ឋទាំង២៥ ប្រមាណ​ ៥០% ​មិន​ពាក់​ម៉ាស់ ​ក្រោយ​ប្រមុខរាជ​រដ្ឋបាល​ភិបាល​ប្រកាស​លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈនិងទីកន្លែងចំហ

    BY Khmernote Media May 5, 2022
    អាជីវករ​ និង​ប្រជាពលរដ្ឋ​ចេញ​ចូល​​ក្នុង​ផ្សារ​រដ្ឋទាំង២៥ ប្រមាណ​ ៥០% ​មិន​ពាក់​ម៉ាស់ ​ក្រោយ​ប្រមុខរាជ​រដ្ឋបាល​ភិបាល​ប្រកាស​លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈនិងទីកន្លែងចំហ

    រាជធានីភ្នំពេញ​៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាតាមទីសាធារណៈ​ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមក​នេះ​ គេ​សង្កេត​ឃើញ​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បាន​បោះបង់​ចោល​មិន​ពាក់​ម៉ាស់​ និង​មួយ​ចំនួន​ទៀត​នៅ​តែបន្ត​ការពាក់ម៉ាស់ជាធម្មតា​។

    ជាក់​ស្ដែង​ ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចេញ​ចូល​ក្នុង​ផ្សារ​រដ្ឋ​ទាំង​២៥ផ្សារ​ ព្រមទាំង​ក្រុម​អាជីវករ​ប្រមាណ​ ៥០%​ មិនពាក់​ម៉ាស់​ និង​ ៥០% ទៀត​នៅ​តែបន្ត​ការពាក់ម៉ាស់ជាធម្មតា​។​ យោងតាម​របាយការណ៍​របស់គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំង​២៥ផ្សារ​បាន​ឱ្យ​ដឹង​ថា​ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ​ ទាំង​អាជីវករ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​ចូល​ក្នុង​ផ្សារដែលមិនពាក់ម៉ាស់រួមមាន៖

    ១.ផ្សារបឹងកេងកង មិនពាក់ម៉ាស់ ចំនួន៣៥%
    ២.ផ្សារជម្ពូវ័ន មិនពាក់ម៉ាស់ចំនួន៥០%
    ៣.ផ្សារដើមគ មិនពាក់ម៉ាស់ចំនួន៦០%
    ៤.ផ្សាចាក់អង្រែ មិនពាក់ម៉ាស់ចំនួន៥០%
    ៥.ផ្សារសេនជូរីផ្លាហ្សា មិនពាក់ម៉ាស់ចំនួន៤០%
    ៦.ផ្សារអូឫស្សី មិនពាក់ម៉ាស់ចំនួន៣៥%
    ៧.ផ្សារដេប៉ូ មិនពាក់ម៉ាស់ចំនួនប្រហែល៣៥ ភាគរយ។
    ៨.ផ្សារបឹងទំពុន មិនពាក់ម៉ាស់ចំនួន៧៥%
    ៩.ផ្សារច្រាំងចំណេះ មិនពាក់ម៉ាស់ចំនួន៦០%
    ១០.ផ្សារទឹកថ្លា មិនពាក់ម៉ាស់ចំនួន៤០%
    ១១.ផ្សារបន្លែ មិនពាក់ម៉ាស់ ប្រមាណ ៥០%
    ១២.ផ្សារទួលសង្កែ មិនពាក់ម៉ាស់ចំនួន៤៥%
    ១៣.ផ្សារគីឡូម៉ែត្រលេខ៦ មិនពាក់ម៉ាស់ប្រហែល៤៥%
    ១៤.ផ្សារពោធិចិនតុង មិនពាក់ម៉ាស់ចំនួន៧០%
    ១៥.ផ្សារទួលទំពូង មិនពាក់ម៉ាស់ចំនួន៤០%
    ១៦.ផ្សារធំថ្មី មិនពាក់ម៉ាស់ចំនួន៤០%
    ១៧.ផ្សារកណ្តាល មិនពាក់ម៉ាស់ចំនួន៥០%
    ១៨.ផ្សារកាប់គោ មិនពាក់មាស់ចំនួន៦០%
    ១៩.ផ្សារស្ទឹងមានជ័យ មិនពាក់ម៉ាស
    ២០.ផ្សារចាស់ មិនពាក់ម៉ាស់
    ២១.ផ្សារច្បារអំពៅ មិនពាក់ម៉ាស់
    ២២.ផ្សារព្រែកលៀប មិនពាក់ម៉ាស់
    ២៣.ផ្សារអូរឡាំពិក មិនពាក់ម៉ាស់
    ២៤.ផ្សារសាមគ្គី មិនពាក់ម៉ាស់ចំនួន ៣៦ភាគរយ។

    លោក លាប ប៊ុនណ្ណារិទ្ធ ប្រធាន​គណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន​បាន​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ​ បងប្អូនអាជីវករមកបើកតូបលក់ដូរមានចំនួនប្រហែល៨០% និងអតិថិជនចេញចូលមកទិញទំនិញមានប្រហែល៧០%។​ លោក​បន្ត​ថា​ បន្ទាប់ពីបានផ្សព្វផ្សាយសារពិសេសសម្តេចតេជោសម្រេចលុបបំបាត់កាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈមក បងប្អូនអាជីវករ អតិថិជន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ផាស់អាប់មានការសប្បាយរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោដ៏ជ្រាលជ្រៅបំផុតដែលបានចែកម៉ាស់ដល់គាត់នាពេលកន្លងមក និងឈប់ពាក់ម៉ាស់ចំនួនប្រហែល ៥០% និងបន្តពាក់ម៉ាស់ចំនួនប្រហែល៥០%។

    លោក​ប្រធាន​ផ្សារ​ជម្ពូវ័ន​បាន​ឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃមិនមានការឡើងថ្លៃទេ។​ គណៈកម្មការ​ផ្សារ​បាន​ផ្សព្វផ្សាយដល់អាជីវករផ្សារត្រូវប្រុងប្រយ័ត្នបិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទាន ធូបជាមុនសិនមុនចាកចេញពីតូបត្រឡប់ទៅផ្ទះវិញ​ និង​ធ្វើអនាម័យ ព្រមទាំង​ល្បាតជុំវិញផ្សារជាប្រចាំដើម្បីបង្ការទប់ស្កាត់បទល្មើស និងបរិស្ថានល្អ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: