ទុស្សេខ្សែកាបកើតជាអគ្គិភ័យឆាបឆេះ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលទាំងយប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០១៖៥៥នាទីយប់រំលងអធ្រាត្រ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅP033-F2 ដើម្បីឲ្យក្រុមការងារបច្ចេកទេសជួយសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះចេញពីខ្សែកាប ហើយរាលដាលឆាបឆេះដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) របស់អគ្គិសនីកម្ពុជា ដែលមានទីតាំងស្ថិតនៅ៖ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៥៖៤៥ នាទីទៀបភ្លឺ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕






ប្រភព៖ អគ្គិសនីកម្ពុជា – EDC