ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានៈអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ជា «ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ» និងតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ
BY Khmernote Media
May 6, 2022
រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈ អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ជា «ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ» និងតែងតាំងព្រះអង្គម្ចាស់ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕
