ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យមួយកន្លែងឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ស្ថិតនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ បង្កការភ្ញាក់ផ្អើលទាំងយប់

    BY Khmernote Media May 7, 2022
    អគ្គិភ័យមួយកន្លែងឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង  ស្ថិតនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ បង្កការភ្ញាក់ផ្អើលទាំងយប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
    នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅវេលាម៉ោង ២៣និង១០យប់ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    – ប្រភេទសំណង់៖ ថ្មក្រោមឈើលើ ។
    – ខូចខាតសម្ភារៈ៖ ឆេះផ្ទះថ្មក្រោមឈើលើចំនួន ១៨ ខ្នង ។
    + មូលហេតុៈ កំពុងបន្តការស្រាវជ្រាវ ។
    – បាត់បង់ជីវិតមនុស្ស៖ គ្មាន ។
    – របួសមនុស្ស៖ គ្មាន ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២រថយន្ត ស្មើរនឹង ១៦៨ម៉ែត្រគូប។
    + រថយន្តជំនួយអន្តរាគមន៍៖
    – រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប។
    – រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៧គ្រឿង ប្រើប្រាស់អស់ចំនួន ០៧រថយន្ត ស្មើរនឹង ២៨ម៉ែត្រគូប។
    – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកចំនួន ០១រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប។
    – ពន្លត់ចប់៖ នៅវេលាម៉ោង ០១៖០០ នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ ខែឆ្នាំដដែល៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: