ព័ត៌មានជាតិ
ឱកាសពិសេស! រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើសរើសក្របខណ្ឌទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាស
BY Khmernote Media
May 7, 2022
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីសម្រេច ស្ដីពីការជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាស។

រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាសរយៈកំពង់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
