ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    មាស នីតា មានខ្សែជីវិតកម្សត់ខ្លាំង ធ្វើអោយគណៈកម្មការស្ទើរស្រក់ទឹកភ្នែក

    BY Khmernote Media May 9, 2022
    មាស នីតា មានខ្សែជីវិតកម្សត់ខ្លាំង ធ្វើអោយគណៈកម្មការស្ទើរស្រក់ទឹកភ្នែក

    កញ្ញា មាស នីតា ដែលគេស្គាល់ឈ្មោះខ្លាំងក្រោយពេលដែលនាងបានច្រៀងចម្រៀង Cover មួយបទដែលមានចំណងជើងថា “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដោយចម្រៀងមួយនេះទទួលបានការទស្សនាដល់ទៅជាង ១៦លានដងនៅលើទំព័រ Youtube ហើយក៏ត្រូវបានផលិតកម្មដើមស្នើអោយនាងលុបចម្រៀង Cover នោះចេញពី Youtube ថែមទៀតផង។

    អ្វីដែលចាក់ដោតនៅមុនពេលបញ្ចេញសំនៀងដ៏ក្រអួនក្រអៅនោះ មាស នីតា ត្រូវបានគណៈកម្មការសួរនាំពីជីវប្រវត្តិរបស់ខ្លួនមុនឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយក្នុងនោះ មាស នីតា បានបង្ហើបពីខ្សែជីវិតរបស់នាងដ៏កម្សត់ កើតចេញពីត្រកូលគ្រួសារក្រីក្រ មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ ហើយគ្រួសារបែកបាក់ថែមទៀតផង ដោយបន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើម្តាយនិងបងប្រុស ដែលធ្វើអោយគណៈកម្មការស្ទើរស្រក់ទឹកភ្នែកចំពោះខ្សែជីវិតរបស់នាង។

    យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកញ្ញា មាស នីតា បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដោយនាងបានលើកយកចម្រៀងមួយបទមកធ្វើការប្រឡងគឺបទ “ខ្លាចឃ្លាត”។ ដើម្បីជ្រាបច្បាស់ថាសំលេងរបស់ មាស នីតា ពីរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

    Share This Post: