ពូកែបំផ្លាញមែន! បុរសម្នាក់ បំផ្លាញផ្លាកមិត្តភាពជប៉ុន-កម្ពុជា បណ្តាលឱ្យខូចខាតមួយកន្លែង រួចដើរគេចខ្លួនបាត់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកវិញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្តីពីករណី ធ្វើឲ្យខូចខាតដោយចេតនា ទ្រព្យសម្បត្តិសាធារណៈ (ប្រើកាំបិត ប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា) នៅចំណុចគល់ស្ពានព្រះមុន្នី វង្សចាស់ ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង២៣ និង០០នាទី។

ដើមបណ្តឹងឈ្មោះគង់ សុផល ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារ ស្នាក់នៅផ្ទះលេខ២៧ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (តំណាងសាលាសង្កាត់ច្បារអំពៅ១)។ ជនសង្ស័យឈ្មោះចាន់ ត្រា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុ ជន សង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង យកកាំបិតប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា បណ្តាលឲ្យខូចខាតមួយកន្លែង រួចដើរគេចខ្លួនបាត់។ លុះដល់ថ្ងៃទី ០៩-០៥- ២០២២ ម៉ោង២២និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១ ធ្វើការសាកសួរ ៕
