ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ស្ថាបត្យករសាងសង់រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    BY Khmernote Media May 11, 2022
    អបអរសាទរ! ស្ថាបត្យករសាងសង់រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម លី រស្មី ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម លី រស្មី គឺស្ថាបត្យករដែលសាងសង់រូបសំណាក «ព្រះថោងនាងនាគ» និងជាអតីតអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើ​ពី​ស្ពាន់​មាន​ទម្ងន់ ៦០ ​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩ ​ម៉ែត្រ ដាក់​លើ​បល្ល័ង្ក​កម្ពស់​ជាង ៦ ​ម៉ែត្រ នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ដោយ​រូបសំណាក​នេះ​ឈរ​បែរ​ព្រះភក្ត្រ​ឆ្ពោះទៅ​សមុទ្រ​រាម​។ រូបសំណាក«ព្រះថោងនាងនាគ» បានប្រារព្ធធ្វើពិធីអភិសេកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕

    Share This Post: