កម្លាំងនគរបាលរដ្ឋបាលស្នោរ ពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យ ករណីលួចម៉ូតូនិងទូរស័ព្ទដៃ នៅចំណុចបុរីម៉នដានីគម្រាងទី២១ ភូមិតាអិន សង្កាត់ស្នោរ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល០៣៖៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលនៅថៃ្ងទី១០ ខែឧសភា ឆាំ្ន២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរបានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល០៣៖៣០នាទី ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីលួចម៉ូតូនិងទូរស័ព្ទដៃ ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ។

ឃាត់សង្ស័យចំនួន ០១នាក់៖ ឈ្មោះ ខៀវ សុភក្រ្ដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិស្ពៀនខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងស្កុបពីស៊េរី ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-2822, និងទូរស័ព្ទម៉ាកIPhone ចំនួនពីគ្រឿងជា (របស់ជនរងគ្រោះ) ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
លេខទូរស័ព្ទផ្ដល់ព័ត៌មានផ្សេងៗ២៤/២៤ម៉ោង៖
-០៨៩ ៨៣១ ៥៥៥
-០១០ ៩០៩ ៤៩៧ ។



ប្រភព៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ