ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ណែនាំមិនគួរមានចានទឹកជ្រលក់គ្រប់ពិធីជប់លៀង ជៀសវាងកុំអោយកើតជំងឺលើសឈាម

    BY Khmernote Media May 13, 2022
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ណែនាំមិនគួរមានចានទឹកជ្រលក់គ្រប់ពិធីជប់លៀង ជៀសវាងកុំអោយកើតជំងឺលើសឈាម

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ CDC កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានធ្វើការបង្ហោះមានភ្ជាប់រូបភាពថា ដើម្បីរួមគ្នាកាត់បន្ថយជំងឺលើសឈាម គ្រប់ពិធីជប់លៀងទាំងអស់មិនគួរមានចានទឹកជ្រលក់ទេ។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានសរសេរសារបញ្ជាក់ថា៖ «យេីងរួមគ្នាបង្ការជំងឺលេីសឈាម​។ ការមានចានទឹកជ្រលក់បន្ថែម​ ច្រេីនជាចានដាក់ទឹកត្រីឬទឹកស៊ីអ៊ីវ​ ដែលមានផ្ទុកជាតិអំបិល​ ដែលងាយបង្កជំងឺលេីសឈាម​»

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កែទំលាប់ កុំហូបប្រៃពេក ដើម្បីជៀសវាងកើតជំងឺលើសឈាម៕

    Share This Post: