ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅបុរីពិភពថ្មី កួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ

    BY Khmernote Media May 13, 2022
    អគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅបុរីពិភពថ្មី កួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ

    រាជធានីភ្នំពេញ(ព័ត៌មានបឋម)៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ខណៈពេលនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដែលស្ថិតនៅបុរី ពិភពថ្មី កួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។

    ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ លេខផ្តល់ព័ត៌មានបន្ទាន់ 666, លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55 ៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: