សិល្បៈ

នៅចាំបេក្ខជននេះបានទេ ? ថុល សុភិទិ ធ្លាប់ត្រូវបានលោក ព្រាប សុវត្ថិ សរសើរមិនដាច់ពីមាត់ថា មានសំលេងពីរោះបែបបំពេរ ហើយពេលនេះចូលប្រកួតម្តងទៀតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ កាន់តែខ្លាំង

BY
Khmernote Media
May 14, 2022

បេក្ខជនមួយរូបដែលមានឈ្មោះថា ថុល សុភិទិ បានចូលប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ និងបានធ្វើអោយគណៈកម្មការទាំង៤រូបសរសើរមិនដាច់ពីមាត់ចំពោះសំនៀងដ៏ក្រអូនក្រអៅរបស់បេក្ខជនរូបនេះ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ ថុល សុភិទិ ធ្លាប់បានចូលប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ រួចម្តងហើយ ដោយកាលនោះ លោក ព្រាប សុវត្ថិ ដែលជាគណៈកម្មការមួយរូប កាលគ្រានោះ បានសរសើរថា ភិទិ មានសំលេងពីរោះបែបបំពេរ គួរអោយចាប់ចិត្ត។

សំរាប់រដូវកាលនេះ ថុល សុភិទិ បានបញ្ចេញសមត្ថភាពកាន់តែខ្លាំងជាងមុន ធ្វើអោយគណៈកម្មការ មិនមានការរារែកចិត្ត ក្នុងការផ្តល់ចម្លើយ yes ទាំង៤នោះទេ។ តោះទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

Share This Post: