សិល្បៈ

សមត្ថភាពមិនធម្មតាមែន! បេក្ខជន ផាន គីមសុង ច្រៀងដូចសំឡេងតារាកំពូលៗ ៣រូប ទាញយកចិត្តគណៈកម្មការ បានសន្លឹកមាសរហូតដល់ទៅ ៤សន្លឹក

BY
Khmernote Media
May 16, 2022

កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ បេក្ខជន ផាន គីមសុង អាយុ ២៨ មកពីខេត្តកំពង់ធំ បានចូលមកប្រកួតប្រឡង ពោលពេញទៅដោយសមត្ថភាព និងទេពកោសល្យមិនធម្មតាខុសប្លែកពីបេក្ខជនផ្សេងៗ ដែលគាត់អាចច្រៀងសំឡេងដូច លោកពូ ណូយ វ៉ាន ណេត ប៊ុន សក្ដិ ព្រាប សុវត្ថិ បានយ៉ាងល្អទៀតផង។

បើក្រឡេកមកមើលជីវប្រវត្តបេក្ខជនរូបនេះវិញ គាត់បានរៀបរាប់ប្រាប់ថា ជាពលករនៅប្រទេសថៃ ធ្វើការងារជាអ្នកមើលថែមាន់ អស់រយៈពេល ៧ឆ្នាំ ទើបពេលនេះមានឱកាសបានមកចូលរួមប្រកួតប្រឡងប្រជែង ក្នុងកម្មវិធីកម្រិតលំដាប់ពីភពលោក។ បេក្ខជន ផាន គីមសុង បានបកស្រាយបទ “កាត់ចិត្ត” ក្រោយពីបានបកស្រាយបទចម្រៀងចប់ បេក្ខជនរូបនេះ បានទាញយកចិត្តគណៈកម្មការ ដោយសរសើរពីសមត្ថភាពរបស់បេក្ខជន គីមសុង ធ្វើបានយ៉ាងល្អ គ្មានចំណុចខ្វះខាត ធ្វើឲ្យកម្មវិធីទាំងមូលពោលពេញទៅដោយភាពសប្បាយរីករាយ គណៈកម្មការក៏បានសម្រេចឲ្យបេក្ខជន ផាន គីមសុង អាចទៅវគ្គបន្តទៀតបាន ហើយថែមទាំងបានសន្លឹកមាសរហូតទៅ ៤សន្លឹកទៀតផង៕ តោះទៅទស្សនាវិដេអូទាំងអស់គ្នា៖

Share This Post: