ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យនៃសញ្ញាលើរបារ ដែលអ្នកប្រើប្រាស់ផ្លូវជួបប្រទះនៅតាមផ្លូវកោង

    BY Khmernote Media May 16, 2022
    ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យនៃសញ្ញាលើរបារ ដែលអ្នកប្រើប្រាស់ផ្លូវជួបប្រទះនៅតាមផ្លូវកោង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បង្ហាញពីអត្ថន័យនៃសញ្ញាលើរបារ ដែលអ្នកប្រើប្រាស់ផ្លូវជួបប្រទះនៅតាមផ្លូវកោង សញ្ញាលើរបារផ្លូវកោងទៅស្ដាំ LATERAL SHIFT MARKER (TO RIGHT)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរឱ្យប្រុងប្រយ័ត្នផ្លូវកោងទៅខាងស្ដាំ។

    ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។

    ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖
    – App Store: https://roadcare.mpwt.gov.kh/ios
    – Play Store: https://roadcare.mpwt.gov.kh/android

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: