ព័ត៌មានជាតិ
ក្មេងប្រុស ២នាក់ ដែលបាត់ខ្លួនអស់ជាច្រើនថ្ងៃ ពេលនេះត្រូវបានកម្លាំងនគរបាលទន្លេបាសាក់ រកឃើញនៅបរិវេណកោះពេជ្រ និងបញ្ចូនទៅឱ្យក្រុមគ្រួសារវិញហើយ
BY Khmernote Media
May 16, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីក្មេងចំនួន ០២នាក់ បានចេញពីផ្ទះនៅសៀមរាប ត្រូវបានរកឃើញនៅចំណុចក្នុងបរិវេណកោះពេជ្រ បន្ទាប់ទទួលបានព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាមានករណីក្មេងចំនួន០២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានចុះត្រួតពិនិត្យនៅក្នុងបរិវេណកោះពេជ្រ ដោយបាននាំក្មេងនោះមកសួរនាំ និងឲ្យរង់ចាំនៅស្នាក់ការសន្តិសុខកោះពេជ្រជាបណ្តោះអាសន្ន ដើម្បីទំនាក់ទំនងក្រុមគ្រួសាររបស់ក្មេងទាំង០២នាក់។ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រគល់ក្មេងទាំងពីរជូនទៅឪពុកបង្កើតយកទៅស្រុកកំណើតវិញហើយ ៕




