ព័ត៌មានជាតិ
ស៊ុន អ៊ូខុង ថាំងចេង និងប៉ាជេ លក់បាយឆា តាមសាធារណៈ ត្រូវបានអាជ្ញាធរឱ្យរើចេញ រកកន្លែងសមរម្យសម្រាប់លក់ ដោយទុកផ្លូវសម្រាប់អ្នកថ្មើរជើង
BY Khmernote Media
May 16, 2022
ខេត្តព្រះសីហនុ៖ ក្រោយពីមានរូបភាពបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក ស៊ុន អ៊ូខុង ថាំងចេង និងប៉ាជេ លក់បាយឆា នៅតាមទីធ្លាសាធារណៈក្នុងក្រុងព្រះសីហនុ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចែករំលែកតៗគ្នាផងដែរ ដោយពេលនេះ អភិបាលរងក្រុងព្រះសីហនុ បានចុះណែនាំអ្នកទាំងនោះ កុំឱ្យលក់នៅតាមផ្លូវសាធារណៈបែបនេះបន្តទៀត ដោយឱ្យរកកន្លែងលក់សមរម្យ ឬជួលកន្លែងគេសម្រាប់លក់ ហើយក្រោយពីលក់ត្រូវជួយសម្អាត និងរៀបចំអនាម័យឲ្យបានល្អ ដោយទុកកន្លែងនេះ សម្រាប់អ្នកថ្មើរជើង។

នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក៏បានធ្វើការអរគុណស៊ុនអ៊ូខុងសម្រាប់ការចូលរួមជាមួយអាជ្ញាធរ ដើម្បីសោភ័ណ្ឌភាព និងមុខមាត់ក្រុងយើង ៕




ប្រភព៖ លោកស្រី Chhun Dary