នារីរូបស្រស់ម្នាក់លួចទូរស័ព្ទគេបានហើយ ត្រូវម្ចាស់ទូរស័ព្ទ និងសមត្ថកិច្ចឆែកតាម iCloud ស្វែងរកទាល់តែឃើញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣៖៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួច (ទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកលក់ខោអាវ។ វត្ថុតាងចាប់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាក iPhone 11pro max ពណ៌មាស ស៊ីមលេខ 096 414 7683 (របស់ជនរងគ្រោះ)។ សមត្ថកិច្ចយើងបានប្រគល់អោយជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយបានការឯកភាពពីលោក ឆាយ ហុង ព្រះរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភួង គឹងហ័ង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៩ ផ្លូវលេខ១៩BT ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិលក់ខោអាវ។
ដំណើររឿងហេតុនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧៖៣០នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាក iPhone 11pro max ពណ៌មាស ស៊ីមលេខ 096 414 7683 របស់ជនរងគ្រោះ ដែលជាបុគ្គលិកលក់ខោអាវដូចគ្នា នៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានឆែកតាមប្រពន្ធ iCloud ទូរស័ព្ទដៃ រហូតដល់វេលាម៉ោង២៣និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង នៅចំណុចបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោត ខណ្ឌច្បារអំពៅ នាំប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ៕
