សិល្បៈ

តារាសម្ដែងស្រី ដួង ម៉ានិច ស្កាត់ទៅជួប សុវត្ថិឌី ធារិកា ទាំងយប់រួមទាំងយកថវិកាផ្ទាល់ខ្លួន និងថវិកាលក់ផលិតផលក្នុងការឡាយចូលរួមពិធីបុណ្យ

BY
Liny Chan
May 18, 2022

ក្រោយទទួលបានដំណឹងថា តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ រហូតបាត់បង់ទាំងឪពុកនិងម្ដាយត្រឹមពេលមួយប៉ព្រិចភ្នែក តារាសម្ដែងដ៏ល្បីឈ្មោះ កញ្ញា ដួង ម៉ានិច មានអារម្មណ៍សោកស្ដាយក៏ដូចជាបារម្មណ៍ជាពន់ពេក។

កញ្ញា ដួង ម៉ានិច បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកថា៖ “អូនអើយ អូនបងអាណិតអូនខ្លាំងណាស់😭😭😭 រឹងមាំឡើងអូន សូមអោយដួងវិញ្ញាណក្ខន្ធប៉ាម៉ាក់ បានទៅកាន់សុគិតិភព 🙏🏻🙏🏻🙏🏻 អរគុណ​អតិថិជន​ទាំងអស់​គ្នា​ ដែល​បានទិញ​ផលិតផល​ប្រេន OMD Cosmetics​ នៅ​ក្នុង​ការ ​live យប់មិញ​ នាងខ្ញុំ​បាន​ដក​លុយ​ 500$ ចូល​​រួម​​ពិធី​បុណ្យ​សព​ប៉ា​នឹង​ម៉ាក់អូន​ Sovathdy Thearyka – សុវត្ថិឌី ធារីកា​ នៅ​ក្នុង​នោះ​ក៏​មាន​ ចំណែក​​បងប្អូន​ទាំង​អស់​គ្នា​ដែរ​ នាងខ្ញុំ​ពិត​ជា​អរគុណ​ សម្រាប់​ការ​ជឿ​ទុក​ចិត្ត​ និង​ អរគុណ​ទឹក​ចឹត្ត​របស់​អតិថិជន​ទាំង​អស់​គ្នា​ ម្តង​ហើយ​ ម្ដង​ទៀត​🙏🙏🙏”។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

អត្ថបទ៖ លីនី

Share This Post: