ក្រសួងសុខាភិបាល ផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្ស និស្សិត នៅទូទាំងប្រទេសឲ្យបានជ្រាបថា ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសត្រូវបានផ្អាកជាបណ្ដោះអាសន្ន ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ អាចធ្វើដំណើរទៅចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមការងារត្រូវរៀបចំឲ្យបានរួចរាល់ ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី០៧ ខែមិថុនានេះ ៕
