សិល្បៈ

ឧកញ៉ា ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ២លានរៀល ចូលរួមបច្ច័យបុណ្យលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា

BY
Khmernote Media
May 18, 2022

ព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យបុណ្យសពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ។ បើយោងតាមលោកឧកញ៉ា ហេង ឡុង បានបញ្ជាក់ថា “ឧកញ៉ាតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ចូលរួមបច្ច័យបុណ្យសពលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម”៕

Share This Post: