ព័ត៌មានជាតិ

សាធារណរដ្ឋឆែក បានផ្តល់អំណោយបរិក្ខារវេជ្ជសាស្រ្ដនើបៗ ដល់មន្ទីរពេទ្រកុមារជាតិដើម្បីពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតា និងទារក

BY
Khmernote Media
May 19, 2022

មន្ទីរពេទ្យកុមារជាតិ គឺជាមន្ទីរពេទ្យបង្អែកដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ដែលបានជួយសង្គ្រោះម្តាយ និងទារកជាច្រើន។ ដោយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ មន្ទីរពេទ្យកុមារជាតិ បានធ្វើពិធីប្រគល់ទទួល ឧបករណ៍វេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងគម្រោង «ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតា និងទារក នៅអគារសម្ពព និងទារក នៃមន្ទីរពេទ្យកុមារជាតិ ព្រះរាជាណាចក្រកម្ពុជា» គាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍនៃសាធារណរដ្ឋឆែក។

នៅក្នុងពិធីប្រគល់ ទទួលឧបករណ៍វេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យកុមារជាតិនេះ ក្នុងគោលបំណងដើម្បីជួយដល់វិស័យថែទាំសុខភាពនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងការថែទាំម្តាយ និងទារកឲ្យមានសុវត្ថិភាព ជាពិសេសធ្វើឲ្យអត្រាមរណៈភាពកូនក្នុងផ្ទៃកាន់តែមានការថយចុះ។ ដោយអំណោយទាំងនោះរួមមានដូចជា៖ ម៉ូនីទ័រសញ្ញាវីតាល់ (Vital signs monitors), បំពង់ខ្យល់, អ៊ុលត្រាសោន, ម៉ាស៊ីនសង្គ្រោះទារកទើបនឹងកើត និងឧបករណ៍ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រគល់ ទទួលឧបករណ៍វេជ្ជសាស្ត្រ ដោយមានការចូលរួមជាកិត្តិយស ដូចជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា, ថ្នាក់នាំក្រុមហ៊ុនក្នុងស្រុកដ៏ល្បីល្បាញ DKSH Cambodia Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ និងបរិក្ខារវេជ្ជសាស្រ្ដទំនើបៗ រួមជាមួយបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិ៕

Share This Post: