បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

BY
Liny Chan
May 24, 2022

បច្ចុប្បន្នការនិយមដំណើរកម្សាន្តតាមរមណីយដ្ឋាននានា មានការកើនឡើងខ្លាំងពីសំណាក់យុវវ័យ ពួកគេចូលចិត្ត ដំណើរផ្សងព្រេង ក៏ដូចជាដំណើរកម្សាន្តក្នុងតំបន់ធម្មជាតិ ជាមួយការផ្តិតយកទេសភាពប្លែកៗស្អាត។ ដោយឡែក រមណីយដ្ឋានភ្នំកំពង់ត្រាច ដែលមានសម្រស់ស្អាត ត្រូវបានគាស់កកាយដោយ realme 9។ នៅឯជើង ភ្នំកំពង់ត្រាច យើងអាចឃើញរូងភ្នំជាច្រើននៅ ទីនេះ ដូចជា ល្អាងស្ការហនុមាន, គុហាជាងលុកម៉ីន, រូងភ្នំត្រីបាឡែន, រូងភ្នំក្បាលអន្ទុង, ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ។ ក្នុងនោះសម្រស់របស់ ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ ត្រូវបានគេមើលរំលង តែលើកនេះ ពូដុំហ្វីល បានប្រើ realme 9 ដើម្បីបង្ហាញសម្រស់របស់រូងភ្នំទាំង២ ទោះបីជាក្នុងរូងភ្នំមានពន្លឺមិនគ្រប់គ្រាន់ក៏ដោយ។

Realme 9 ជាស្មាតហ្វូនលំដាប់មធ្យម តែ មានកាមេរ៉ាលំដាប់ខ្ពស់ 108MP HM6 ដំបូងគេបង្អស់ផងដែរ ដែលមានមុខងារពិសេសជាច្រើនបានបំពាក់មកជាមួយ realme 9 ដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។ ហើយនេះ ពូ ដុំហ្វីល ធ្វើការបង្ហាញក្នុងការប្រើប្រាស់ សម្រាប់ផ្តិតយកសម្រស់នៃ ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ។ វាមានដូចជាទីកន្លែងសម្រាប់ថង ពេលថ្ងៃរះ និង ថ្ងៃសៀលពេលដែលពន្លឺជះពីលើប្រឡោះរូងខាងលើ។

ការថតក្រៅរូងភ្នំ គ្រាន់តែប្រើការកំណត់ដោយស្វ័យប្រវត្តិក៏អាចថតរូបបានស្អាត ដូចជាទេសភាពពេលថ្ងៃរះ ជំរាលភ្នំ Landscape ជាដើម។ ចំណែកក្នុងល្អាងឋានព្រះចន្ទ ថ្ងៃរះមាត់ល្អាងខាងកើតចាប់ពីម៉ោង ១០ព្រឹក ទៅ ២រសៀល ប្រឡោះ៣ក្នុងរូងភ្នំ ពន្លឺព្រះអាទិត្យជះចូល បង្កើតបានជារូបភាពស្រស់ស្អាតចាំងដោយពន្លឺព្រះអាទិត្យ រីឯការថតរូបកាន់តែមានភាពច្នៃប្រឌិតថែមទៀត។

ល្អាងព្រះអាទិត្យវិញ ពន្លឺចាំងជះចូលពីខាងលើជះចូលមកក្រោម ថ្មីត្បិតតែមានពន្លឺមិនគ្រាប់គ្រាប់តែ realme 9 អាចធ្វើបានដោយមុខងារ Pro mode រូបភាពចេញមកពិតជាស្អាតមែន ហើយកាត់គ្រាប់អុចបានច្រើនទៀតផង ដែលធ្វើឲ្យរូបភាពច្បាស់។ មិនថា ក្នុងរូង-In Cave ឬ ក្រៅរូង-Out Cave គ្មានបញ្ហាសម្រាប់ realme 9 ។

សូមទស្សនាវីដេអូដើម្បីដឹងកាន់តែច្បាស់៖

បើនិយាយទៅវា មិនល្អឥតខ្ចោះនោះទេ តែសមត្ថភាពវាលើសតម្លៃខ្លួនរបស់វា ដូចបង ចន សី ក៏បាននិយាយដែរថា “realme 9 តិចតែច្រើន” ដោយគាត់ចង់សំដៅលើ សមត្ថភាពខ្លាំងតែតម្លៃធូរថ្លៃសមរម្យ។

បើចាប់អារម្មណ៍អាចរកជាវបានហើយនៅតាម ហាងលក់ទូរសព្ទទូទាំងប្រទេស realme 9 ដែលមានទំហំផ្ទុក 8GB+128GB តម្លៃ $289 ថែមកាដូ៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ realme 9 ពិតស័ក្តិសមសម្រាប់យុវវ័យ ក៏ដូចជា និស្សិត ដែលវាអាចជួយបានទាំងការកម្សាន្ត និងការសិក្សា ដូចដែលយើងបានដឹងពីសមត្ថភាពថតរូប និងកម្លាំងរបស់វា កាន់តែពិសេសវាមានរាង និងពណ៌ស្អាត។

ត្រឡប់មកវិញ យើងឃើញថាសម្រស់ធម្មជាតិរបស់ភ្នំកំ ពង់ត្រាច ពិតជាស្រស់ស្អាតណាស់ ហើយវាក៏បាន ធ្វើឱ្យ ទីតាំង នេះក្លាយជាកន្លែង ដែលមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរផងដែរ។

Share This Post: