ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិច ផ្ដល់ថវិកាជាង ២៨ម៉ឺនដុល្លារ លើផែនការបោសសម្អាតផ្ទៃដីចម្ការមីនប្រមាណ ៤លានម៉ែត្រការ៉េ ក្នុងទឹកដីខេត្តព្រះវិហារ

    BY Khmernote Media May 26, 2022
    រដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិច ផ្ដល់ថវិកាជាង ២៨ម៉ឺនដុល្លារ លើផែនការបោសសម្អាតផ្ទៃដីចម្ការមីនប្រមាណ ៤លានម៉ែត្រការ៉េ ក្នុងទឹកដីខេត្តព្រះវិហារ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការ CMAC ភ្នំពេញ ខ្ញុំ និងលោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តគំរោងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយធ្វើសមាហរកម្មកំលាំងក្រុមកណ្តុរហិតមីន កំលាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវបច្ចេកទេស។

    គម្រោងនេះមានរយៈពេល១៨ខែគិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសប៊ែលហ្ស៉ិចមានចំនួន២៨៤.៤២២ដុល្លារសហរដ្ឋអាមេរិក ដោយមានផែនការបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានប្រមាណ៤លានម៉ែត្រការ៉េ ស្ថិតក្នុងខេត្តព្រះវិហារ ផែនការនេះមានគោលដៅរំដោះស្រុកចំនួន៤ ឱ្យអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៣។

    សូមបញ្ជាក់ថា រដ្ឋាភិបាលប៊ែលហ្សិកបានសំរេចផ្តល់កញ្ចប់ថវិកាគាំទ្រកិច្ចសហការរវាងអង្គការAPOPOនិងអង្គភាពស៊ីម៉ាក់សំរាប់រយ:ពេល៥ឆ្នាំ (២០២២-២០២៦) សំរាប់ចូលរួមគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដើម្បីសំរេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនត្រឹមឆ្នាំ២០២៥ និងសកម្មភាពបន្តក្រោយឆ្នាំ២០២៥! ៕

    ប្រភព៖ HENG Ratana

    Share This Post: