អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារមួយឃ្លា ក្រោយលោក យឹម តាស្រង់ សម្រេចចិត្តចាកចេញពី Galaxy
- BY
- Liny Chan
- May 27, 2022
លោក យឹម តាស្រង់ អ្នកនិពន្ធចម្រៀងដ៏ល្បី និងជាអ្នកគ្រប់គ្រងផលិតកម្ម Galaxy បានសម្រេចចិត្តដើរចេញពីផលិតកម្ម ដើម្បីទៅបើកអាជីវកម្ម និងក្រុមហ៊ុនផ្ទាល់ខ្លួន នេះយោងតាមការបង្ហោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅលើគណនីហ្វេសប៊ុកមុននេះបន្តិច។

ចំពោះការចាកចេញរបស់ លោក យឹម តាស្រង់ អ្នកឧកញ៉ា មានការសោកស្ដាយក៏ដូចជាបានបង្ហោះរូបភាពអនុស្សាវរីយ៍ធ្វើការជាមួយគ្នា និងរៀបរាប់ដូច្នេះថា៖ “អរគុណបងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពី galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។ ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។
ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បងយឹមតាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា”៕








អត្ថបទ៖ លីនី
- Share This Post:






