ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម ចេញសារាចរណ៍ណែនាំ ស្តីពីការថែទាំស្រូវរដូវវស្សា ឆ្នាំ២០២២ ដោយមានភ្លៀងធ្លាក់ច្រើនស្ទើរគ្រប់តំបន់

    BY Khmernote Media May 28, 2022
    ក្រសួងកសិកម្ម ចេញសារាចរណ៍ណែនាំ ស្តីពីការថែទាំស្រូវរដូវវស្សា ឆ្នាំ២០២២ ដោយមានភ្លៀងធ្លាក់ច្រើនស្ទើរគ្រប់តំបន់

    រាជធានីភ្នំពេញ៖ ​យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានចេញសារាចរណែនាំ ស្ដីពី ការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២។

    នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្ដាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់តំបន់ដែលបានផ្ដល់ដល់ការដាំដុះស្រូវដើមរដូវ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២ ៦១៩ ៥០០ហិកតា​ ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ ស្រូវកណ្ដាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួនចំនួន ៧៩ ០៤៥ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។

    ក្នុងគោលបំណងធានាបាននូវសន្តិសុខស្បៀង និងឈានសម្រេចបានគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីឲ្យលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរទៅតាមផែនការគ្រោងទុកនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: